Author
រាជរដ្ឋាភិបាល
Year
2021
Publisher
រាជរដ្ឋាភិបាលកម្ពុជា
Type
Documentary
Category
Government Documentary / Policy
Language
Khmer
Pages
160
ISBN
N/A
Location
Cambodia
Last Update
09-Dec-2025
Keywords
Policy
“ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” បានដាក់ចេញនូវ ចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការ ទទួលយក និង ការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ, ពលរដ្ឋ និង ធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី” ។ សម្រាប់កម្ពុជា, ការធ្វើបរិវត្តកម្ម ឌីជីថល គឺជាការចាប់យក និង ការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន និង បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ជាតិ និង កសាង សង្គមស៊ីវិល័យដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន, ភាពជឿទុកចិត្ត និង សុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ អត្តសញ្ញាណ និង វប្បធម៌ជាតិ ។ ខ្ញុំមានជំនឿចិត្តដ៏មុតមាំថា កម្ពុជាត្រូវខិតខំសម្រេច “បរិវត្តកម្មឌីជីថល” ឱ្យខាងតែបាន ទើបអាច ប្រែក្លាយសេដ្ឋកិច្ច សង្គមកម្ពុជា ទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន ។ ក្នុងន័យនេះ, ក្រសួង-ស្ថាប័ន ទទួលបន្ទុកអនុវត្តត្រូវសហការគ្នាជាធ្លុងមួយ ដោយមានការសម្របសម្រួល និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្មបំផុត ដើម្បីធានាបាននូវការសម្រេចបាននូវគោលបំណងគោលនយោបាយគន្លឹះ ដែលបានកំណត់ ។
Related
See Moreសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ របស់គណកម្មាធិការព្រំដែនទូទៅ GBC ២៣ តុលា ២០២៥
សៀវភៅណែនាំស្តីពីថ្លៃឈ្នួលអចលនទ្រព្យ និងបែបបទនីតិវិធីនៃការអនុវត្តពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា
សំណើរអន្តរាគមន៍ជាបន្ទាន់លើករណីឃុំខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការបញ្ជូនកងទ័ពកម្ពុជាមួយចំនួនតូចក្នុងចំណោមកងទ័ពចំនួន ២០នាក់ ដោយកងយោធាថៃ
សន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាពជុំវិញកិច្ចចរចារបទឈប់បាញជាបន្ទាន់និងឥតលក្ខខណ្ឌរវាងកងទ័ពកម្ពុជា-ថៃ» ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥
សេចក្តីថ្លែងការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាចក្រកម្ពុជា