E-Publication

ការពង្រីកនិងការអនុវត្តអាំងតេក្រាលដែលមានអនុគមន៍អ៊ិចស្បូណង់ស្យែលនៅក្នុងគណិតវិទ្យា និង រូបវិទ្យា

Author

យឹម អាយុវឌ្ឋនៈវិជ្ជា

Edition

1

Year

2020

Publisher

រាជបណ្ឌិត្យសភាកម្ពុជា

Type

Book

Category

Natural Sciences and Mathematics / Mathematics

Language

Khmer

Pages

58

Location

ភ្នំពេញ, កម្ពុជា

Last Update

04-Jun-2025

Keywords

Mathematics

Description

«ការពង្រីកនិងការអនុវត្តអាំងតេក្រាលដែលមានអនុគមន៍អ៊ិចស្បូណង់ស្យែលនៅក្នុងគណិតវិទ្យា និង រូបវិទ្យា»

សៀវភៅនេះចែកចេញជាបីជំពូកដែលក្នុងនោះមាន៖ ជំពូកទី១សិក្សាពីទ្រឹស្តីពាក់ព័ន្ធដែលទាក់ទងនឹង និយមន័យ ទ្រឹស្តីបទ និង រូបមន្តនៃព្រីមីទីវ អាំងតេក្រាលមិនកំណត់ អាំងតេក្រាលកំណត់ និង អាំងតេក្រាល Improper វិធីសាស្ត្រគណនាអាំងតេក្រាលមួយគឺវិធីប្តូរអថេរ ផ្ទៃក្រឡាខណ្ឌដោយផ្នែកនៃខ្សែកោង មាននៃ សូលីដបរិវិត្ត កំណើនឡូជីស្លឹក អនុគមន៍ឡូជីស្លឹក កំណើនអាស្រ័យដង់ស៊ីតេនិងកម្មន្តនៃកម្លាំងអថេរ ជំពូកទី២ សិក្សាពីដំណោះស្រាយអាំងតេក្រាលមានអនុគមន៍អិចស្ប៉ូណង់ស្យែលជាមួយនឹងការដោះស្រាយរកចម្លើយវា ដើម្បីបង្កើតជារូបមន្តថ្មី។ ជំពូកទីបី យើងសិក្សាអំពីការអនុវត្តអាំងតេក្រាលលើកំណើនអាស្រ័យដង់ស៊ីតេ ការ អនុវត្តអាំងតេក្រាលលើកម្មន្តនៃកម្លាំងអថេរ ការអនុវត្តអាំងតេក្រាលលើផ្ទៃក្រឡានៃផ្នែកប្លង់ និង ការអនុវត្តអាំង តេក្រាលលើមាឌនៃសូលីដបរិវត្តភ្ជាប់ជាមួយនិងឧទាហរណ៍។

យើងនឹងទទួលបាននូវរូបមន្តអាំងតេក្រាលថ្មីមួយចំនួនដែលអាចផ្តល់ផល ប្រយោជន៍ក្នុងការអនុវត្ត គឺជួយក្នុងការគណនាអាំងតេក្រាលឱ្យបានលឿន ហើយនិងប្រើប្រាស់វាក្នុងការរកផ្ទៃ ក្រឡានៃតំបន់ក្នុងប្លង់ មាននៃសូលីដបរិវត្តក្នុងលំហ ទំហំកំណើននៃស្ថិតិសាកល និង កម្មន្តនៃកម្លាំងអថេរ។ ជាងនេះទៅទៀត យើងនឹងទទួលនូវគំនិតនិងចំណេះដឹងថ្មីដែលកើតចេញអំពីប្រធានបទនៃនិក្ខេបបទស្រាវជ្រាវ នេះ និង យើងសង្ឃឹមថា សៀវភៅនេះ ជាឯកសារដ៏សំខាន់មួយសម្រាប់ជួយដល់សិស្ស និស្សិត លោកគ្រូ និង អ្នកគ្រូដែលមានបញ្ហាខ្លះៗទាក់ទងនឹងការគណនាអាំងតេក្រាលទាំងកម្រិតមធ្យមសិក្សា ឧត្តមសិក្សា និង ការ អនុវត្តវា។

Related

See More