Video

កោះកាពិតំបន់ដីសើមទឹកប្រៃកម្ពុជា

Author

វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និង កសិកម្ម

Year

2024

Publisher

វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម

Type

Video

Category

Documentary / Environment

Language

Khmer

Location

ភ្នំពេញ, កម្ពុជា

Link

Last Update

20-Sep-2025

Keywords

Environment

Description

កោះកាពិ ជាកោះមួយក្នុងចំណោមកោះទាំង៣៥ របស់ខេត្តកោះកុង ដែលស្ថិតនៅភាគខាងត្បូង ក្នុងតំបន់រ៉ាំសារកោះកាពិ ដោយមានព្រំប្រទល់ខាងជើងជាប់នឹងឃុំពាមក្រសោប និងឃុំទួលគគីរនៃស្រុកមណ្ឌលសីមា ខាងត្បូងជាប់នឹងឃុំជ្រោយប្រស់ ខាងកើតជាប់នឹងឃុំតាតៃក្រោម និងខាងលិចជាប់នឹងសមុទ្រ។ មានចម្ងាយប្រមាណ១២Kmពីទីរួមខេត្តកោះកុង កោះកាពិជាកោះស្ថិតក្នុងតំបន់ដីសើមទឹកប្រៃតែមួយគត់របស់កម្ពុជា ក្នុងភាគនិរតីតាមបណ្តោយឆ្នេរសមុទ្រ ដែលទទួលដីល្បាប់ពីភាគខាងជើងនៃខេត្តកោះកុង តាមរយៈប្រព័ន្ធផ្លូវទឹក ដែលសំបូរទៅដោយពាមទឹក ល្បាប់ភក់ ដីមមោក និងខ្សាច់។ បច្ចុប្បន្ន ឃុំមានប្រជាជនរស់នៅចំនួន ៧៣១គ្រួសារ ប្រជាជនសរុបមានចំនួន ៣២០២នាក់ ក្នុងនោះស្រីមានចំនួន ១៥៥៣នាក់ ដោយប្រជាជនភាគច្រើនប្រមាណ៨០% ជាអ្នកនេសាទ ១០%ជាអាជីវករ ៧%ជាមន្ត្រីរាជការ និង៣%អ្នកទទួលអនុផលពីព្រៃឈើ។ ដោយសារតែកោះកាពិមិនមានដីសម្រាប់ធ្វើស្រែចំការ ប្រជាជនដែលរស់នៅទីនេះបានទាញយកប្រយោជន៍ពីធនធានធម្មជាតិ តាមរយៈការនេសាទ និងការធ្វើវារីប្បកម្ម ក្នុងនោះមានការចិញ្ចឹមគ្រំចំពុះទាជាដើម។ ជាមួយនឹងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ កោះកាពិកំពុងក្លាយជាគំរូសម្រាប់ភាពធន់ និងការអភិរក្សប្រកបដោយចីរភាព ។ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា៖

  • កង្វះលទ្ធភាពទទួលបានអាហារ និងការកើនឡើងនូវជំងឺក្នុងរដូវវស្សា និងពេលមានគ្រោះធម្មជាតិ ជាពិសេសក្រុមប្រជាជនងាយរងគ្រោះ។
  • សមត្ថភាពនៅមានកម្រិត ក្នុងការជួយសង្គ្រោះខ្លួនឯងពេលមានគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ
  • អសន្តិសុខទីផ្សារ ដែលអំណាចចរចាទាបជាមួយអ្នកទិញ ជាពិសេស ការលក់ពឹងផ្អែកខ្លាំងលើទីផ្សារថៃ
  • ការកើនឡើងនូវភក់ល្បាប់ នៅតាមប្រព័ន្ធផ្លូវទឹក ដែលបង្កជាពិបាកក្នុងការធ្វើដំណើរ។
  • កង្វះទឹកសាបសម្រាប់ប្រើប្រាស់ ជាពិសេសនៅរដូវប្រាំង

ស្របទៅនឹងបញ្ហាប្រឈម សហគមន៍មានតម្រូវការក៍ដូចជាសំណូមពរផងដែរមានដូចជា៖ ដើម្បីចូលរួមកាត់បន្ថយការចូលប្រើប្រាស់ធនធានធម្មជាតិ និងដោយសារផ្ទៃដីភាគច្រើនរបស់ឃុំស្ថិតក្នុងតំបន់អភិរក្ស សហគមន៍មានតម្រូវការទីតាំងបន្ថែមសម្រាប់ធ្វើស្រែក្ដាម ចិញ្ចឹមក្ដាមថ្ម ដែលអាចជួយដល់ប្រជាសហគមន៍បង្កើនប្រាក់ចំណូលបន្ថែម ។ សហគមន៍ក៏មានតម្រូវការចាំបាច់ផងដែរនូវប្រព័ន្ធស្តុកទឹកសាបដ៏រឹងមាំសម្រាប់ប្រជាជនប្រើប្រាស់ទាំងរដូវប្រាំងនិងវស្សា ព្រមទាំង ទីលានចាក់សំរាមរួមទាំងឧបរកណ៍ប្រមូល និងដឹកជញ្ជូនសំរាម ។

Related

See More
Image Description

ការរៀបចំនិងប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា

Image Description

កោះកាពិតំបន់ដីសើមទឹកប្រៃកម្ពុជា

Image Description

សមិទ្ធផល២០ឆ្នាំនៃវិទ្យាស្ថានភាសាជាតិ

Image Description

អត្ថប្រយោជន៍ព្រៃកោងកាង

Image Description

ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ (Preah Vihear Temple The Pride of the Khmer Nation)

Image Description

ការធ្វើដំណើរទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប